N861 | បន្ទះជ័រកម្រាលផ្លូវ | Plastic Road Sheet
#image_1219173292 { width: 100%; } N861 | បន្ទះជ័រកម្រាលផ្លូវ | Plastic Road Sheet យើងខ្ញុំសូមណែនាំផលិតផលដ៏មានប្រយោជន៍មួយសម្រាប់ប្រើប្រាស់នៅតាមការដ្ឋានសំណង់ ឬកសិដ្ឋាន នោះគឺបន្ទះជ័រសម្រាប់ក្រាលផ្លូវបណ្តោះអាសន្ន។ ក្នុងអំឡុងពេលសាងសង់ ជាពិសេសនៅរដូវវស្សា ផ្លូវអាចប្រែទៅជាភក់ជ្រាំ ដែលធ្វើឱ្យទាំងមនុស្ស និងគ្រឿងចក្រមិនអាចធ្វើដំណើរឆ្លងកាត់បាន។ បញ្ហានេះក៏កើតមានឡើងផងដែរ នៅពេលជួបដីខ្សាច់ ដោយសារដីខ្សាច់មានលក្ខណៈផូសពេក ធ្វើឱ្យកង់យានយន្តលិចជាប់ ហើយបង្កការលំបាកដល់ការរុញរទេះ ឬការបើកបរយានយន្តឆ្លងកាត់។ ផលិតផលថ្មីរបស់យើងខ្ញុំត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ដោះស្រាយបញ្ហាទាំងនេះ។ វាផលិតឡើងពីជ័រផ្លាស្ទិកដែលមានភាពធន់ខ្ពស់បំផុត មិនងាយប្រេះ ឬបាក់បែកឡើយ ប៉ុន្តែអាចបត់បែនតាមស្ថានភាពដីបាន។ វាអាចទ្រទ្រង់ទម្ងន់បានទាំងការដើររបស់មនុស្ស រទេះដឹកទំនិញ និងរហូតដល់រថយន្តដឹកទំនិញធុនធ្ងន់។ បន្ទះជ័រនីមួយៗមានទំហំ 244x122cm និងមានកម្រាស់ចាប់ពី 1cm ដល់ 3cm ។ បន្ទះជ័រដែលមានកម្រាស់ 1cm អាចទ្រទ្រង់រថយន្តដឹកទំនិញធន់ស្រាលបាន។ ប្រសិនបើលោកអ្នកត្រូវការប្រើប្រាស់សម្រាប់រថយន្តដឹកទំនិញធន់ធ្ងន់ (ដូចជារថយន្តដឹកដី ឬខ្សាច់) លោកអ្នកចាំបាច់ត្រូវប្រើបន្ទះដែលមានកម្រាស់ក្រាស់ជាងនេះ។ នៅតាមជ្រុងនៃបន្ទះនីមួយៗមានរន្ធសម្រាប់ភ្ជាប់បន្ទះជ័រទាំងនោះចូលគ្នាឱ្យបានរឹងមាំ។ លោកអ្នកអាចអញ្ជើញមកទស្សនាផលិតផលថ្មីនេះនៅហាងរបស់យើងខ្ញុំ ឬសាកល្បងដោយបើកបរយានយន្តផ្ទាល់ខ្លួនរបស់លោកអ្នកពីលើបន្ទះជ័រទាំងនោះ។ លើសពីនេះ លោកអ្នកក៏អាចទៅមើលការប្រើប្រាស់ជាក់ស្តែងនៅការដ្ឋានសំណង់មួយកន្លែងដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅបានផងដែរ។ Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. #image_1684989357 { width: 100%; } #image_1581676008 { width: 100%; } #image_1969412120 { width: 100%; } #image_644356701 { width: 100%; } #image_739568297 { width: 100%; } #image_555100634 { width: 100%; } #image_346824062 { width: 100%; } #image_1123812811 { width: 100%; }
How AI sees this product
The more complete this product's details, the more confidently AI assistants can understand and recommend it.